ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការស្តាប់រាល់ការផ្តល់ជូនពីសំណាក់ក្លិបដទៃ សម្រាប់ខ្សែបម្រើ Thiago Alcantara នៅពេលទីផ្សារដោះដូរ បើកឡើងវិញ ក្នុងខែមករា ខាងមុខ។
កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមហង្សក្រហម នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ពីក្លិប Bayern Munich ប៉ុន្តែយ៉ាងណាក៏ដោយ ពេលវេលាលេងនៅក្នុងក្របខ័ណ្ឌ Premier League របស់គេភាគច្រើន ត្រូវបានរងផលប៉ះពាល់ដោយសារបញ្ហារបួសជាច្រើន។
មិនតែប៉ុណ្ណោះ បើយោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា Liverpool គ្រោងបើកទទួលយកការផ្តល់ជូន សម្រាប់ Thiago នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ដោយសារតែមើលឃើញថាកុងត្រារបស់គេជាមួយក្លិប កំពុងខិតជិតបញ្ចប់ហើយ៕