Monday, June 23, 2025
[the_ad_group id="102"]

Man City ​គិត​ប្រុង​ដក​តម្លៃ​ផ្តាច់​កុងត្រា Haaland ចោល ដើម្បី​បញ្ចៀស​ការ​ថ្ពក់​យក​ពី Real/Barcelona

បើ​តាម​សារព័ត៌មាន The Mirror ចុះ​ផ្សាយ​ថា ក្លឹប​ម្ចាស់ដី Etihad Stadium កំពុង​ពិចារណា​គិត​ដក​ចោល​តម្លៃ​ផ្តាច់​កុងត្រា Buycout Clause របស់ Erling Haaland ក្នុង​តួ​លេខ​ព្រមព្រៀង ១៧៥,៥ លាន​ផោន​នោះ​ចោល​វិញ ដ្បិត​ជឿ​ថា វា​អាច​ជា​រឿង​ងាយ​សម្រាប់​ភាគី​ចង់​បាន​ដូច​ក្លឹប​យក្ស Real Madrid និង Barcelona។

តួ​លេខ​ប្រាក់​ចំណាយ​ប៉ុណ្ណោះ វា​ហាក់​មិន​ធំធេង​ពេក​ទេ ប្រសិន​ណា​ក្លឹប​ធំ​នៅ​អឺរ៉ុប​ចង់​ចាយ​ផ្តាច់​យក​កីឡាករ​ន័រវេស​ទៅ​ចូលរួម។ នេះ​វា​ខុស​ពី​កីឡាករ​ដែល​ពុំ​មាន​តម្លៃ​ផ្តាច់​កុងត្រា គ្រប់​យ៉ាង​គឺ​ត្រូវ​ស្ថិត​លើ​មាត់​សម្រេច​ពី​ខាង​ភាគី​ក្លឹប​មេ តែ​បើ​មាន​តម្លៃ​ផ្តាច់​កុងត្រា ទោះ​ជា​ក្លឹប​មេ​ក៏​មិនមាន​សិទ្ធ​ដែរ នៅ​ករណី​ក្លឹប​ចង់​បាន ហ៊ាន​ចាយ​ដល់​តួ​លេខ​កំណត់។

សម្រាប់​បុរស​វ័យ ២៣ ឆ្នាំ សព្វថ្ងៃ​កំពុង​សកម្ម និង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​អេស្ប៉ាញ​លោក Pep Guardiola ដ្បិត​បើ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ខ្សត់​គ្រាប់ ក៏​ជឿ​ថា​គុណភាព​នៅ​តែ​មាន រយៈ​ពេល​យូរ​ទៅ​មុខ ហើយ​តម្លៃ ១៧៥,៥ លាន​ផោន ឬ ២០០ លាន​អឺរ៉ូ វា​ពិត​ជា​ងាយ​ពេក​ហើយ​ក្នុង​ការ​ថ្ពក់​គេ​ចេញ។

ប្រភព​បាន​ឲ្យ​ដឹង​ថា City កំពុង​ចរចា​ផ្តល់​កុងត្រា​ថ្មី​សន្លាង​ជូន​កីឡាករ ដើម្បី​ឲ្យ​គេ​អាច​ឈរ​ជើង​ច្រើន​ឆ្នាំ​ទៅ​មុខ នៅ​ក្លឹប​អង់គ្លេស និង​សំខាន់​បំផុត ក្នុង​កិច្ចព្រមព្រៀង​ថ្មី​សុំ​ដក​ចេញ​លក្ខខណ្ឌ​ទិញ​ផ្តាច់​កុងត្រា​នោះ​ចោល។ តែ​យ៉ាង​ណា​វា​ស៊ីសង​លើ​ការ​សម្រេច​របស់​ភាគី​ Haaland ផ្ទាល់​ដែរ ដែល​មាន​ឪពុក​នៅ​ពី​ក្រោយ​ជា​ភ្នាក់ងារ​ដ៏​ជំនិត៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]