ថ្មីៗនេះ ក្លិប Sevilla ត្រូវបានគេរាយការណ៍មកថា កំពុងមានគម្រោងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Mason Greenwood ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ នារដូវក្តៅឆ្នាំក្រោយ ។
ជាការពិតណាស់ក្លិប Man Utd បានសម្រេចចិត្តអនុញ្ញាតឱ្យ Greenwood ផ្ទេរទៅចូលរួមជាមួយក្រុម Getafe ក្នុងលក្ខខណ្ឌខ្ចីជើងអំឡុងទីផ្សារដោះដូរកីឡាករ រដូវក្តៅកន្លងទៅ បន្ទាប់ពីគេមិនបានបង្ហាញខ្លួនឱ្យក្លិប ចាប់តាំងពីមានអាស្រូវ ក្នុងខែមករា ឆ្នាំ ២០២០ មក។
ហើយមិនតែប៉ុណ្ណោះ បើទោះបីជា Greennwood ហាក់ដូចជាបើកចំហរឱកាស ក្នុងការចូលរួមជាមួយក្រុម Getafe ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយក៏ដោយ តែយោងតាម The Mirror បានបង្ហាញថា នៅមានក្លិបនៅLa Liga មួយចំនួនផ្សេងទៀត ក៏កំពុងបង្ហាញបង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ផងដែរ។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា Sevilla ស្ថិតក្នុងចំណោមក្លិបដែលកំពុងចាប់អារម្មណ៍ទាំងនោះ ដោយពួកគេថែមទាំងចង់ធានា ក្នុងការផ្តល់ឱកាសដល់កីឡាកររូបនេះ ដើម្បីវិលត្រលលប់មកលេងនៅក្នុងពានរង្វាន់កំពូរបស់អឺរ៉ុបវិញ ផងដែរ៕