Sunday, June 22, 2025
[the_ad_group id="102"]

Sancho គ្មានផ្លូវដើរចូលក្លិបនៅ PL ផ្សេងទៀតទេ បើសិនត្រូវចេញពី Man Utd

សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Jadon Sancho ត្រូវបានគេរាយការណ៍មកថា មិនទំនងជាអាចផ្ទេរទៅចូលរួមជាមួយក្លិបនៅ Premier League ផ្សេងទៀតនោះឡើយ នៅក្នុងខែមករាខាងមុខនេះ។

ជាការពិតណាស់ Sancho នៅមិនបានចូលលេងឱ្យក្លិប Man Utd នោះឡើយ ចាប់តាំងពីមានទំនាស់ជាមួយអ្នកចាត់ការក្រុមលោក Erik ten Hag កាលពីដើមខែកញ្ញាកន្លងមក។

ហើយជុំវិញស្ថានភាពបែបនេះ ហាក់កំពុងធ្វើឱ្យ Sancho ពិចារណាទៅរកកន្លែងលេងផ្សេងទៀត ជាពិសេសនៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នៅក្នុងខែមករាខាងមុខនេះ នៅពេលដែលក្លិបកំពូលៗជាច្រើន ក៏បានបង្ហាញចំណាប់អារម្មណ៍លើរូបគេរួចហើយផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកកាសែត Sport Deutschland លោក Florian Plettenberg បាននិយាយនៅលើ Twitter ថាកីឡាករវ័យ ២៣ឆ្នាំរូបនេះ មិនចង់ទៅលេងឱ្យក្លិបណាមួយនៅអង់គ្លេសទៀតឡើយ ពោលចង់ផ្ទេរទៅកាន់ក្លិបនៅក្រៅប្រទេសជំនួសវិញ បើសិនត្រូវចេញពី Man Utd ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]