ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការផ្តល់ជូនសំណើផ្ទេរមួយ ក្នុងចំនួនទឹកប្រាក់ ៤០លានផោន សម្រាប់ខ្សែការពារ Alphonso Davies របស់ក្រុម Bayern Munich នៅពេលដែលគេកំពុងឈានចូលដល់ឆ្នាំចុងក្រោយនៃកុងត្រាបច្ចុប្បន្ន។
ជាការពិតណាស់ កិច្ចព្រមព្រៀងដែលកំពុងមានស្រាប់ជាមួយក្លិប Bayern របស់ Davies គ្រោងនឹងបញ្ចប់ទៅនៅឆ្នាំ ២០២៥ ខាងមុខ ហើយរហូតមកទល់នឹងពេលនេះ នៅមិនទាន់មានការចរចាថ្មីណាមួយ ត្រូវបានធ្វើឡើងនោះឡើយ ។
ជុំវិញស្ថានភាពនេះ យោងតាមការចុះផ្សាយពី The Bild បានរាយការណ៍មកថា R.Madrid កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការផ្តល់ជូនសំណើសម្រាប់កីឡាករសញ្ជាតិកាណដារូបនេះ នៅពេលទីផ្សាររដូវក្តៅឆ្នាំក្រោយ បើកឡើងវិញ។
យ៉ាងណាមិញ ភ្នាក់ងាររបស់ Davies លោក Nick Huoseh ក៏បានចេញមុខនិយាយជុំវិញចំណាប់អារម្មណ៍របស់ក្លិបយក្សអេស្ប៉ាញ ផងដែរថា ៖ ” Madrid គឺជាក្លិបដ៏ធំមួយ ហើយខ្ញុំគឺជាអ្នកគាំទ្ររបស់ពួកគេ។ តែបច្ចុប្បន្នយើងនៅតែមានកុងត្រាជាមួយ Bayern ហើយនឹងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើង នៅពេលខាងមុខ ” ៕