Thursday, June 19, 2025
[the_ad_group id="102"]

Pochettino មើលឃើញថា Palmer ស្រដៀងទៅនឹង តារាឆ្នើមអាហ្សង់ទីនមួយរូប

Cole Palmer បានផ្លាស់ទៅចូលរួមក្លិប Chelsea អំឡុងទីផ្សាររដូវក្ដៅពីក្លិប Manchester City ក្នុងតម្លៃ៤០លានផោន ហើយគេបានក្លាយជាតួអង្គសំខាន់ម្នាក់ ក្នុងក្រុមដឹកនាំដោយលោក Mauricio Pochettino។

លោក Pochettino ត្រូវបានសួរពីភាពប្រហាក់ប្រហែលគ្នារវាង Palmer និងអតីតខ្សែបម្រើតោខៀវ Juan Mata ប៉ុន្ដែគ្រូបង្វឹកអាហហ្សង់ទីន មើលឃើញថា យុវជនអង់គ្លេសរូបនេះ ស្រដៀងទៅនឹងកីឡាករម្នាក់ផ្សេងទៀតជាង។

បុរសវ័យ៥១ឆ្នាំបាននិយាយថា៖ “Juan Mata មែនទេ? ទេ គេដូចទៅនឹង (Angel) Di Maria ជាង! អ្នកដឹងពី រាងកាយ និងបម្លាស់ទីរបស់គេ។ ខ្ញុំគិតថា វាមិនបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះទេ ព្រោះពេលនេះ គេលេងបានល្អ ហើយគេមិនសូវបានលេងកាលនៅ Man City”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]