Wednesday, June 25, 2025
[the_ad_group id="102"]

Sancho និង Richarlison ស្ថិតនៅក្នុងបញ្ជីគោលដៅចម្បងរបស់ក្លិបនៅអារ៉ាប៊ី សាអ៊ូឌីត

ខ្សែប្រយុទ្ធ Jadon Sancho និង Richarlison ស្ថិតនៅក្នុងបញ្ជីគោលដៅរបស់ក្លិបនៅអារ៉ាប៊ី សាអ៊ូឌីត នៅក្នុងទីផ្សារដោះដូរខែមករាខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ talkSPORT។

ប្រភពខាងលើ ធ្លាប់បានអះអាងកាលពីខែតុលាម្ដងរួចមកហើយថា ការផ្ទេរទៅអារ៉ាប៊ី សាអ៊ូឌីតជាជម្រើសដែលមានភាគរយខ្ពស់សម្រាប់ Sancho បន្ទាប់ពីគេលែងមានឱកាសបង្ហាញខ្លួនសម្រាប់ Manchester United ដោយសារមានជម្លោះជាមួយអ្នកចាត់ការ Erik ten Hag។

ខ្សែប្រយុទ្ធ Richarlison ក៏ជាកីឡាករគោលដៅយូរអង្វែងពីក្លិបនៅមជ្ឈឹមបូព៌ាផងដែរ ដោយក្លិប Al-Hilal អាចជាជម្រើសមួយប្រសិនបើកីឡាករប្រេស៊ីល ចង់ចាកចេញពីក្លិប Tottenham Hotspur។

កីឡាករវ័យ២៦ឆ្នាំ បង្ហាញខ្លួនបាន១០ប្រកួតសម្រាប់ក្លិបមាន់ខ្នាយមាសនារដូវកាលនេះ តែគេអាចរកគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះនៅ Premier League ហើយគេក៏មិនមែនជាជម្រើសទី១ដែរ ក្នុងតំណែងខ្សែប្រយុទ្ធកណ្ដាលរបស់អ្នកចាត់ការ Ange Postecoglou៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]