Thursday, June 26, 2025
[the_ad_group id="102"]

Man Utd នឹងរារាំងតារាឆ្នើមរបស់ខ្លួនម្នាក់ មិនឱ្យដើរចេញពីក្លិប នៅខែមករាឡើយ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា មានបំណងរក្សាទុកខ្សែប្រយុទ្ធ Antony ឱ្យស្នាក់នៅក្លិបបន្តទៀត សម្រាប់រយ:ពេលដែលនៅសេសសល់រដូវកាលនេះ។

ជាការពិតណាស់ បើទោះបីជាមានការរំពឹងទុកជាច្រើន អំឡុងពេលមកដល់ទឹកដី Old Trafford ដំបូងៗក៏ដោយ ប៉ុន្តែ​ Antony មិនបានបង្ហាញពីភាពលេចធ្លោណាមួយនោះឡើយ ក្រោយអាចរកបានត្រឹម ៤ គ្រាប់ ប៉ុណ្ណោះ។

យ៉ាងណាមិញ មានការលើកឡើងជាច្រើន បានបង្ហាថាក្លិបប្រេស៊ីល Flamengo មានការចាប់អារម្មណ៍ ក្នុងការចរចាជាមួយក្លិប Man United សម្រាប់ការចុះហត្ថលេខាលើ Antony នៅពេលទីផ្សារខែមករាបើកឡើងវិញ។

ប៉ុន្តែផ្ទុយទៅវិញ យោងតាម Football Insider បានអះអាងថា Man Utd មិនមានចំណាប់អារម្មណ៍ ក្នុងការលក់ Antony ចេញនោះឡើយ ដោយអ្នក់ចាត់ការក្រុម លោក Ten Hag នៅតែជាអ្នកគាំទ្ររបស់កីឡាករ ជាពិសេសចំពេលស្ថានភាពអនាគតរបស់ Sancho ហាក់មិនច្បាស់លាស់ផងនោះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]