Sunday, June 22, 2025
[the_ad_group id="102"]

ធ្លាប់មានក្លិបអ្នកមានពីរតាមចែចូវ មុនពេល Endrick សម្រេចចិត្តផ្លាស់ទៅ​ Real Madrid

Endrick Felipe ត្រូវបានចាត់ទុកថា ជាកីឡាករវ័យក្មេងដ៏ល្អបំផុតមួយរូប ហើយគេជាកីឡាករមានសំណាង ដែលបានផ្លាស់ទៅក្លិប Real Madrid។

គេនឹងផ្ទេរចេញពីក្លិប Palmeiras នារដូវក្ដៅខាងមុខ ដោយមានការព្រមព្រៀងគ្នារវាងក្លិបទាំងពីរ សម្រាប់ការផ្ទេរទៅកាន់ទឹកដី Santiago Bernabeu កាលពីខែធ្នូ ឆ្នាំ២០២២។

Real Madrid បានប្រជែងយកឈ្នះ Barcelona ក្នុងការចុះហត្ថលេខានាំយក កីឡាករវ័យ១៧ឆ្នាំ ហើយបើយោងតាមប្រភពពី អ្នកជំនាញខាងដោះដូរលោក Fabrizio Romano បានបង្ហើបថា មានក្លិបយក្សនៅអឺរ៉ុបពីរទៀត ដែលមានការព្យាយាមចង់បាន កីឡាករប្រេស៊ីលរូបនេះ។

ក្លិប Chelsea បានអញ្ជើញ Endrick និងគ្រួសាររបស់គេទៅកាន់ទីក្រុងឡុងដ៍ ដើម្បីយល់ដឹងពីជីវិតនៅ Premier League ខណៈក្លិបបារាំង Paris Saint-Germain ក៏ចង់បានរូបគេដូចគ្នា តែចុងក្រោយជម្រើសតែមួយគត់របស់យុវជនឆ្នើមរូបនេះ គឺ Real Madrid៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]