ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាគ្រោងនឹងបង្កើនប្រាក់ឈ្នួលទ្វេដងដល់ខ្សែបម្រើ Kobbie Mainoo បន្ទាប់ពីមើលឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់កីឡាករវ័យក្មេងរូបនេះ។
ជាក់ស្តែងកីឡាករវ័យ ១៨ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាតារាកំពុងរះថ្មី នៅទឹកដី Old Trafford បន្ទាប់ពីទទួលបានឱកាសចូលលេងនៅក្នុងក្រុមដំបូងរបស់គ្រូបង្វឹកលោក Erik ten Hag ក្នុងប៉ុន្មានប្រកួតកន្លងមកនេះ។
យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា បច្ចុប្បន្ន Mainoo ទទួលបានប្រាក់កម្រៃត្រឹម ១០ ០០០ផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែក្លិបមានបំណងក្នុងការបង្កើនប្រាក់ឈ្នួលរបស់គេឲ្យកើនឡើងជាងមុនទ្វេដង ជាមួយនឹងការផ្តល់ជូនកុងត្រាថ្មីបន្ថែម។
ត្រលប់ទៅកាន់ខែកុម្ភៈ ក្រុម Man United បានចុះកិច្ចសន្យារយៈពេលវែងថ្មីមួយជូនដល់កីឡាករ Mainoo រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៦–២០២៧ ឯណោះ ជាមួយនឹងជម្រើសបន្ថែមរយ:ពេល ១២ខែទៀតផងដែរ ៕