ក្លិប Chelsea ប្រឈមនឹងឧបសគ្គចំពោះការត្រៀមនាំយកខ្សែប្រយុទ្ធ Victor Osimhen មកចូលក្រុម។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ត្រូវបានគេជឿថា ជាគោលដៅរបស់ក្លិបតោខៀវជាយូរមកហើយ។
ប៉ុន្ដែ Osimhen អាចនឹងត្រៀមបន្ដកិច្ចសន្យាថ្មីជាមួយក្លិបបច្ចុប្បន្នរបស់គេ Napoli។ ប្រធានក្លិប Aurelio De Laurentiis បានបញ្ជាក់ចំពោះរឿងនេះ ប្រាប់ទៅអ្នកសារព័ត៌មាន កាលពីថ្មីៗនេះ។
លោកបាននិយាយថា៖ “សម្រាប់ Osimhen ពេលនេះយើងស្ថិតនៅក្នុងដំណាក់កាលចុះកុងត្រា ដែលត្រូវបានពន្យាពេលតាំងពីរដូវក្ដៅមក”។
នៅពេលដែលស៊ីញ៉េកុងត្រាថ្មី តម្លៃផ្ដាច់កុងត្រារបស់ Osimhen អាចនឹងមានការកើនឡើង ប្រមាណ១០០លានផោន៕