Thursday, June 19, 2025
[the_ad_group id="102"]

Alonso បង្ហាញកន្លែងពីរដែលខ្លួនចង់ទៅ បើសិនត្រូវចាកចេញពី Barca

Marcos Alonso ត្រូវបានគេរាយការណ៍មកថានឹងជ្រើសរើសយកការវិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ឬមួយផ្ទេរទៅកាន់ក្លិបនៅអារ៉ាប៊ីសាអូឌីត បើសិនត្រូវចាកចេញពីក្លិប Barcelona នៅឆ្នាំក្រោយ។

ជាការពិតណាស់ ភាពសង្ស័យជុំវិញអនាគតរបស់ Alonso នេះ ត្រូវបានកើតឡើង បន្ទាប់ពីកុងត្រាបច្ចុប្បន្នរបស់គេ នៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយនេះ ហើយត្រូវបានគេរំពឹងទុកថានឹងគ្មានបន្តថ្មីទៀតនោះឡើយ។

ហើយយ៉ាងណាមិញ ឥឡូវនេះ Alonso ត្រូវបានគេរាយការណ៍មកថា កំពុងមានទំនាក់ទំនងខ្លាំង ជាមួយនឹងការផ្ទេរទៅកាន់ក្លិបបិសាចក្រហម Manchester United ស្របពេលប្រភពពី SPORT បានបង្ហាញទៀតថា កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ក៏កំពុងទាក់ទាញការកោតសរសើរពីមជ្ឈិមបូព៌ាផងដែរ។

មានការលើកឡើងជាច្រើន បានបង្ហាញថា Alonso អាចទទួលបានឱកាសដើម្បីចូលរួមជាមួយ Cristiano Ronaldo និង Karim Benzema នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែមានក្លិបជាច្រើននៅតំបន់នោះបានរៀបចំផ្តល់កិច្ចព្រមព្រៀងដល់រូបគេ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]