ខ្សែការពារ Dani Carvajal របស់ក្លិប Real Madrid នឹងខកខានពីការប្រកួតសម្រាប់ Real Madrid ក្រោយមានបញ្ហារបួសសាច់ដុំ អំឡុងការប្រកួតទល់នឹង Granada។
កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ ត្រូវបានប្ដូរចេញក្រោយចប់វគ្គទី១ អំឡុងការប្រកួតដែលក្រុមអធិរាជស ទទួលបានជ័យជម្នះ ២-០ ហើយគេត្រូវបាន ជំនួសដោយ Lucas Vazquez។
បន្ទាប់ពីបានធ្វើតេស្ដរបួសរួចមក ក្លិបយក្សអេស្ប៉ាញ បានប្រកាសនាថ្ងៃចន្ទថា គេមានបញ្ហារបួសសាច់ដុំនៅជើងខាងឆ្វេង ហើយ ESPN បានរាយការណ៍ថា Carvajal ទំនងជាអវត្តមានពីទីលានប្រកួតយ៉ាងហោចណាស់មួយខែ។
ខ្សែការពារវ័យ៣១ឆ្នាំ ជាសមាជិកទី៨របស់ Real Madrid ដែលអវត្តមានដោយសាររបួស។ ក្រុមរបស់លោក Ancelotti ពុំមានកីឡាករសំខាន់ៗសម្រាប់ការប្រកួតដែលរួមមាន Luka Modric, Thibaut Courtois, Vini Jr. និង Eder Militao ជាដើម៕