Sunday, June 22, 2025
[the_ad_group id="102"]

ប្រធាន SPL ថា​ចង់​បាន Salah, De Bruyne, Messi និង Mbappe មក​លេង​នៅ​អារ៉ាប៊ីសាអូឌីត

ប្រធាន​ជាន់​ខ្ពស់​ក្របខ័ណ្ឌ​កំពូល​អារ៉ាប៊ីសាអូឌីត​លោក Michael Emenalo បាន​អះអាង​ដល់​ឈ្មោះ​តារា​ឆ្នើម​បាល់ទាត់​ទាំង ៤ សុទ្ធ​តែ​ស្ថិត​ក្នុង​គោលដៅ បណ្តា​ក្លឹប​នៅ Saudi Pro League ចង់​បាន​ពេល​ខាង​មុខ ដ្បិត​បើ​កន្លង​មក​យក​បាន​កីឡាករ​កំពូល​ជា​ច្រើន​ហើយ​ក៏​ដោយ។

បញ្ជាក់​ឲ្យ​បងប្អូន​ដឹង​បន្តិច Emenalo ចូល​មក​កាន់​តំណែង​ខាង​លើ កាល​ពី​ដើម​ឆ្នាំ ២០២៣ បន្ទាប់​តែ​ធ្លាប់​ឆ្លង​កាត់​ជា​នាយក​បច្ចេកទេស​នៅ​ក្លឹប​តោ​ខៀវ Chelsea ចន្លោះ​ឆ្នាំ​ ២០១១ ដល់ ២០១៧។ បុរស​សញ្ជាតិ​នីហ្សេរីយ៉ា​ក៏​ចូលរួម​ចំណែក​ធំ ក្នុង​ដំណើរ​យក​បាន​កីឡាករ​ធំៗ​មួយ​រយៈ​មុន មាន​តាំង​ពី Neymar, Fabinho, Riyad Mahrez, Aleksandar Mitrovic និង Sadio Mane ជា​ដើម។

បញ្ជាក់​ប្រាប់​ប៉ុស្តិ៍ Sky Sports លោក Emenalo លើក​ឡើង​ថា៖ “Mo Salah ក៏​ដូច Lionel Messi, Karim Benzema, Cristiano Ronaldo និង​ដូច Kevin de Bruyne កីឡាករ​ទាំង​អស់​នេះ ឲ្យ​តែ​យើង​ដឹង​ថា​ពួក​គេ​ទំនេរ យើង​នឹង​ចូល​ទៅ​ស្តាប់​សំណើ​ចរចា​ទាំង​ឡាយ”។

លោក​បន្ត​ថា៖ “យើង​ក៏​យល់​អំពី​ស្ថានភាព Mo ដែល​រីករាយ​នៅ​ក្លឹប​បច្ចុប្បន្ន Liverpool ដូច្នេះ​យើង​មិន​ដាក់​សម្ពាធ​លើ​គេ​ឡើយ តែ​វា​ជា​ផ្នែក​មួយ​ដែល​យើង​ព្យាយាម​កសាង​អនាគត អ្នក​ក៏​នឹង​មិន​អាច​បដិសេធ​ការ​ចង់​បាន Kylian Mbappe ដែរ ប្រសិន​គេ​ពេញ​ចិត្ត​នឹង​មក​ចូលរួម​ជាមួយ​ពួក​យើង”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]