Sunday, June 22, 2025
[the_ad_group id="102"]

Nottingham Forest បញ្ចប់តំណែងអ្នកចាត់ការក្លឹប ក្រោយទទួលបានលទ្ធផលខកចិត្តនៅ PL

ក្លឹប Notthingham Forest បានបញ្ចប់តំណែងរបស់អ្នកចាត់ការ Steve Cooper បន្ទាប់ពីមិនទទួលបានលទ្ធផលល្អជាបន្ដបន្ទាប់ ខណៈលោក Nuno Espirito Santo ស្ថិតនៅក្នុងបេក្ខភាពជួរមុខក្នុងការមកកាន់តួនាទីជាអ្នកចាត់ការថ្មីនៅទីនោះ។

យោងតាមប្រភពពី The Athletic បានរាយការណ៍ថា អតីតអ្នកចាត់ការរបស់ Wolves រូបនេះ ជាអ្នកជំនួសដ៏ល្អសម្រាប់តំណែងរបស់លោក Cooper សម្រាប់ការព្យាយាមចៀសពីតំបន់ត្រូវកាត់ចេញ។

លោក Cooper ត្រូវបានបញ្ចប់តំណែងជាអ្នកចាត់ការ Nottingham បន្ទាប់ពីទទួលបានជ័យជម្នះតែម្ដងប៉ុណ្ណោះ ក្នុងការលេង១៣ប្រកួតនៅក្នុងលីគ ហើយពួកគេឈរនៅលេខ១៧ក្នុងតារាង Premier League។

រំឭកថា លោក Cooper បានចូលកាន់តួនាទីជាអ្នកចាត់ការ Nottingham ក្នុងខែកញ្ញាឆ្នាំ២០២១ ដោយពួកគេកាលនោះឈរនៅបាតតារាងក្របខណ្ឌទី២ Championship។ ប៉ុន្ដែលោកបានផ្លាស់ប្ដូរស្ថានការណ៍នៅក្នុងក្រុម ហើយជួយពួកគេរហូតបានឡើងមកលីគកំពូលអង់គ្លេស នាដំណាច់រដូវកាលនោះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]