Sunday, June 22, 2025
[the_ad_group id="102"]

Barca ប្រកាសគាំទ្រលោក Xavi ពេញទំហឹង រហូតដល់ចុងបញ្ចប់រដូវកាលនេះ

ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាមិនមានគម្រោងបណ្តេញអ្នកចាត់ការក្រុម លោក Xavi ចេញពីតំណែងនោះលើយ បើទោះបីជាការដឹកនាំរបស់លោក មិនសូវទទួលបានលទ្ធផលល្អ នៅរដូវកាលនេះក៏ដោយ។

ជាក់ស្តែង Barca បានឡើងទៅកាន់វគ្គបន្ទាប់ទៀត នៅក្នុងក្របខ័ណ្ឌ Champions League របស់​ពួក​គេ រួចទៅហើយ បើ​ទោះ​បី​រង​បរាជ័យ​យ៉ាងដ៏គួឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​លទ្ធផល ៣–២ ក្រោមថ្វីជើងរបស់ក្រុម Royal Antwerp ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់ពួកគេ​នៅក្នុងពូលក្តី​។

យ៉ាងណាមិញ នៅក្នុងក្របខ័ណ្ឌ La Liga វិញ Barca បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយមាន ៣៨ ពិន្ទុ ក្រោយយកឈ្នះទៅលើក្រុម Almeria ទាំងលំបាក ។

តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ យោងតាមកាសែត ​​Marca បានអះអាងថាក្លិប និងបន្តផ្តល់ការគាំត្រដល់លោក Xavi សម្រាប់រដូវកាលដែលនៅសេសសល់ដោយមិនគិតពីអ្វីដែលកើតឡើងនោះឡើយ ។

ប្រភពដដែលនេះ បានបង្ហាញទៀតថា ថា្នក់ដឹកនាំជាន់ខ្ពស់របស់ក្លិប នៅតែមានជំនឿថា Xavi អាចជួយ Barcelona ប្រជែងដណ្តើមពានធំៗទាំងអស់ក្នុងរដូវកាលនេះ បើទោះបីជាមានទម្រង់លេងមិនសូវល្អក៏ដោយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]