ខ្សែការពារ Eric Dier នឹងបន្ដលេងនៅ Tottenham Hotspur រហូតដល់ដំណាច់រដូវកាលនេះ ហើយចាកចេញដោយគ្មានតម្លៃផ្ទេរនារដូវក្ដៅ នេះបើយោងតាមប្រភពពី talkSPORT។
Spurs មានគម្រោងក្នុងការលក់កីឡាកររូបនេះ អំឡុងទីផ្សារដោះដូរខែមករា ប៉ុន្ដែគេអាចនឹងច្រានចោលនូវរាល់សំណើទាំងអស់ ហើយចាកចេញដោយមិនឱ្យក្លឹបបានមួយសេនពីការផ្ទេររូបគេ។
ហើយពេលនេះ Dier អាចចុះកុងត្រា pre-contract ជាមួយក្លឹបបរទេសនាខែនេះ ខណៈការត្រលប់ទៅ Sporting Lisbon វិញ ជាជម្រើសមួយដែលគួរពិចារណា។
ខ្សែការពារអង់គ្លេសវ័យ២៩ឆ្នាំ ទទួលបានឱកាសបង្ហាញខ្លួនត្រឹមតែ៤លើកប៉ុណ្ណោះ សម្រាប់ក្រុមមាន់ខ្នាយមាស ក្រោមការដឹកនាំដោយអ្នកចាត់ការ Ange Postecoglou នារដូវកាលនេះ៕