Sunday, June 22, 2025
[the_ad_group id="102"]

ក្លិបយក្សនៅអឺរ៉ុប ៣ កំពុងមើលឃើញ Pedri ជាគោលដៅកំពូលរបស់ខ្លួន

យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយមួយបានបង្ហាញឲ្យដឹងថាទាំងក្លិប Manchester City , Arsenal និង Bayern Munich សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Pedri របស់ក្លិប Barcelona ។

ជាក់ស្តែងកីឡាករវ័យ ២១ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏លេចធ្លោបំផុតមួយនៅអឺរ៉ុប និងបានអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ចាប់តាំងពីបានឡើងមកលេងនៅក្នុងឈុតធំរបស់ក្លិប Barca ជាលើកដំបូងក្នុងឆ្នាំ ២០២១ មក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានប្រឈមមុខជាមួយនឹងបញ្ហារបួសញឹកញាប់ ខណ:ប្រភពពី Fichajes បានរាយការណ៍ថា Barcelona ស្ថានភាពនេះ អាចនឹងផ្តល់ភាពសង្ស័យខ្លាំងចំពោះអនាគតរបស់គេ។

ប្រភពដដែលនេះ ក៏បានអះអាងទៀតថា ឥឡូវនេះ ទាំង Man City និង Arsenal ក៏ដូចជាក្លិបយក្ស នៅ Bundesliga គឺ Bayern Munich ត្រូវបានគេរាយការណ៍ថាបានយកចិត្តទុកដាក់ចំពោះស្ថានភាពនេះ ហើយនឹងពិចារណាអំពីលទ្ធភាពនៃការផ្ទេរយក Pedri មក នៅរដូវក្តៅខាងមុខ។

ប៉ុន្តែបច្ចុប្បន្ននេះ មានរបាយការណ៍ណាមួយ អាចបញ្ជាក់ថា Pedri នឹងពិចារណាការចាកចេញពី Camp Nou ឬអត់នោះទេ ហើយវានៅតែត្រូវមើលថាតើគេនឹងចាប់អារម្មណ៍លើការផ្ទេរទៅក្រៅប្រទេសនាពេលអនាគតដែរឬយ៉ាងណា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]