Tuesday, June 24, 2025
[the_ad_group id="102"]

ក្រុមសារិកាព្រៃ Newcastle ចុះកុងត្រាភាពជាដៃគូរបស់ក្រុមហ៊ុនសម្ភារកីឡាដ៏ល្បី

ក្រុមហ៊ុនសម្ភារកីឡា Adidas បានប្រកាសពីភាពជាដៃគូថ្មីថ្មោងជាមួយ Sela ក្នុងនាមជាអ្នកផ្គត់ផ្គង់សម្ភារកីឡានាពេលអនាគតរបស់ក្រុមសារិកាព្រៃ Newcastle United និងជាអ្នកឧបត្ថម្ភអាវនៅផ្នែកខាងមុខនាពេលបច្ចុប្បន្ន។

Newcastle មិនត្រឹមតែបង្ហាញពីកិច្ចព្រមព្រៀងដ៏ធំជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត Sela កាលពីរដូវក្តៅមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកិច្ចព្រមព្រៀងដ៏ធំជាមួយ Adidas ដែលអាចមានតម្លៃរាប់រយលានផោនក្នុងរយៈពេល ៥ ឆ្នាំ។ និមិត្តសញ្ញារបស់ Adidas និង Sela នឹងមានវត្តមាននៅលើអាវរបស់ Newcastle ចាប់ពីដើមរដូវកាលក្រោយ។

Newcastle កំពុងស្វែងរកការពង្រឹងទំនាក់ទំនងរបស់ពួកគេនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈក្រុមសារិកាព្រៃ មានបំណងទាក់ទាញអ្នកគាំទ្រនៅជុំវិញពិភពលោក។ កាលពីខែមុន លោក Jonathan Kane នាយកភាពជាដៃគូរបស់ Newcastle បានធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីតជាមួយវីរបុរសក្លិប លោក Shay Given ដែលបានចូលរួមក្នុងការជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅទីក្រុង Riyadh ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]