Sunday, June 22, 2025
[the_ad_group id="102"]

Barcelona មានត្រឹមតែ១៥លានផោន ដើម្បីផ្ទេរកីឡាករម្នាក់រវាង Cancelo & Felix

ក្លឹប Barcelona ត្រូវបានរាយការណ៍ថា ត្រៀមរួចរាល់ ក្នុងការចំណាយ១៥លានអឺរ៉ូ ដើម្បីរក្សាទុក Joao Cancelo ប៉ុន្ដែពួកគេទំនងជារបូតឱកាសក្នុងឱ្យ Joao Felix បន្ដលេងនៅក្នុងក្រុម ដោយសារ Atletico Madrid បានទាមទារទឹកប្រាក់រហូតដល់ ៧០លានអឺរ៉ូ។

កីឡាករទាំងពីររូបនេះ បានចូលរួម Barcelona ក្រោមកិច្ចសន្យាខ្ចីជើង កាលពីរដូវក្ដៅកន្លងទៅ ស្របពេលដែលក្លឹបនេះ ប្រឈមបញ្ហាហិរញ្ញវត្ថុដែលរារាំងមិនឱ្យមានការផ្ទេរជាអចិន្ដ្រៃយ៍។

Cancelo បានសម្របខ្លួនយ៉ាងល្អ នៅក្នុងតំណែងជាច្រើនផ្សេងគ្នា ហើយ Barca កំពុងព្យាយាមក្នុងការចរចាជាមួយក្លឹប Manchester City និងត្រៀមសំណើទឹកប្រាក់ ១៥លានអឺរ៉ូ ដើម្បីផ្ទេររូបគេ នេះបើយោងតាមប្រភពពីសារព័ត៌មាន SPORT។

Barca មិនមានជម្រើសទិញផ្ដាច់ លើលក្ខខណ្ឌខ្ចីជើង Felix នោះទេ ខណៈដែល Atletico បានទាមទារទឹកប្រាក់ ៧០លានអឺរ៉ូ ប្រសិនបើពួកគេចង់នាំយក ខ្សែប្រយុទ្ធព័រទុយហ្កាល់ទៅចូលរួមជាអចិន្ដ្រៃយ៍។ ក្លឹបអ្នកមានបុណ្យ ព្យាយាមក្នុងការចរចាខ្ចីជើង Felix មួយរដូវកាលទៀត៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]