ក្លឹប Bayern Munich នឹងទទួលយកខ្សែការពារ Eric Dier ពីក្លឹប Tottenham Hotspur នៅពេលបញ្ចប់លក្ខខណ្ឌខ្ចីជើងនារដូវក្ដៅខាងមុខ។
Dier បានចូលរួមទឹកដី Allianz Arena ពីក្លឹបមាន់ខ្នាយមាស កាលពីទីផ្សារខែមករាក្រោមកិច្ចសន្យាខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ។ ស្របពេលដែលកុងត្រារបស់គេនៅ Spurs ត្រូវផុតកំណត់នាចុងរដូវកាលនេះ ក្លឹបអាល្លឺម៉ង់ ត្រៀមក្នុងការរក្សារូបគេ ឱ្យបន្ដនៅជាមួយក្លឹប។
យោងតាមប្រភពពី talkSPORT បានរាយការណ៍ថា Bayern នឹងគិតគូរក្នុងការចុះកុងត្រាអចិន្ដ្រៃយ៍សម្រាប់ ខ្សែការពារកណ្ដាលអង់គ្លេស។
Dier បង្ហាញខ្លួនបាន៦ប្រកួតសម្រាប់ Bayern ដោយរូបគេខកខានតែពីរប្រកួតប៉ុណ្ណោះ ដោយសារកាយសម្បទា មិនទាន់ពេញលេញក្រោយផ្លាស់ទៅអាល្លឺម៉ង់ដំបូងៗ។
Bayern បានចំណាយទៅឱ្យ Spurs ប្រមាណ៣.៥លានផោន សម្រាប់តម្លៃនៃការខ្ចីជើង ហើយក្លឹបពេញចិត្តចំពោះការប្រឹងប្រែង និងភាពជាកីឡាករអាជីពរបស់គេ៕