Sunday, June 22, 2025
[the_ad_group id="102"]

គ្រូធំ Spurs គ្រោងបដិសេធសំណើរាល់សំណើផ្តល់ជូនពីក្លិបនានា រួមទាំង Liverpool

អ្នកចាត់ការក្រុម Tottenham Hotspur លោក Ange Postecoglou ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបដិសេធរាល់សំណើការងារទាំងអស់ នៅក្នុងរដូវក្តៅខាងមុខនេះ រួមទាំងពីក្រុមហង្សក្រហម Liverpool ផងដែរ។

ជាក់ស្តែង បុរសវ័យ ៥៨ឆ្នាំរូបនេះ បានសម្រេចចិត្តផ្ទេរពីក្លិប Celtic ដើម្បីមកដឹកនាំក្រុមអង់គ្លេសវិញ កាលពីដើមរដូវកាលនេះ ដោយសង្ឃឹមថាអាចនឹងជួយស្រោចស្រង់ក្រុម Spurs ឡើងវិញ បន្ទាប់ពីពួកគេបានខកខានក្នុងការចូលរួមប្រកួតពានរង្វាន់អឺរ៉ុបកាលពីរដូវកាលមុន។

ក្រោមការដឹកនាំរបស់ Postecoglou ក្រុម Spurs ហាក់មានភាពល្អប្រសើគួរសមនៅរដូវកាលនេះ ដោយបច្ចុប្បន្នកំពុងឈរនៅលេខ៥ ក្នុងតារាង Premier League ដោយមាន ៥ពិន្ទុតាមពីក្រោយក្រុមលេខ៤ Aston Villa។

ហើយឥឡូវនេះ បើយោងតាមគេហទំព័រ Football Insider បានអះអាងថា លោក Postecoglou គ្រោងនឹងបដិសេធរាល់ការផ្តល់ជូនណាមួយ ដែលចង់បានលោកទៅកាន់តំណែងជាអ្នកចាត់ការក្រុម បន្ទាប់ពីមានភាពរីករាយជាមួយក្លិប នៅក្នុងរដ្ឋធានីប្រទេសអង់គ្លេសមួយនេះ។

មិនតែប៉ុណ្ណោះ អតីតគ្រូបង្វឹកក្រុម Celtic រូបនេះ គ្មានចេតនាចាកចេញ ទៅធ្វើជាអ្នកចាត់ការនៅក្រុមផ្សេងទៀតនោះឡើយ នៅរដូវក្តៅខាងមុខនេះ បើទោះបីជា Liverpool ហាក់បង្ហាញចំណាប់អារម្មណ៍ខ្លាំងលើលោក ដើម្បីទៅជំនួសតំណែងរបស់លោក Jurgen Klopp ដែលនឹងត្រូវចាកចេញនៅរដូវកាលក្រោយ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]