Friday, June 20, 2025
[the_ad_group id="102"]

Haaland និយាយត្រង់ថាមានតែ Messi ត្រូវចូលនិវត្តន៍ទេ ទើបគេអាចឈ្នះ Ballon d’Or បាន

ថ្មីៗនេះ តារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Erling Haaland បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅមុនការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី២ ទល់នឹង Copenhagen ជុំវិញឱកាសក្នុងការឈ្នះពានរង្វាន់ Ballon d’Or ។

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ បានរកគ្រាប់បាល់បញ្ចូលទី ៥២ គ្រាប់ ក្នុងការប្រកួតចំនួន ៥៣ លើក សម្រាប់ក្រុមអង់គ្លេសកាលពីរដូវកាលមុន ដែលបានជួយឲ្យក្រុមរបស់គេឈ្នះពានរង្វាន់ Champions League, FA Cup និង Premier League ។ តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត Lionel Messi ដែលបានលើកពាន World Cup ជាមួយអាហ្សង់ទីនក្នុងឆ្នាំ២០២២ បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ទៅវិញ។

យ៉ាងណាមិញដោយបានលើកឡើងពីការខកខានឱកាសឈ្នះពានរង្វាន់បុគ្គលដ៏ល្បីល្បាញនេះ Haaland បាននិយាយថា ៖ ” ខ្ញុំបានឈ្នះអ្វីៗស្ទើតែគ្រប់យ៉ាងទៅហើយ នៅវ័យត្រឹម២៣ឆ្នាំ ដូច្នេះខ្ញុំនៅតែចង់បន្តឈ្នះវាទៀត។ តែ Messi គឺជាកីឡាករល្អបំផុត ហើយប្រហែលមានតែគាត់ត្រូវចូលនិវត្តន៍ប៉ុណ្ណោះ ទើបអ្នកផ្សេងអាចត្រូវចាត់ទុកថាជាកីឡាករល្អបំផុតបាន” ។

ទន្ទឹមនឹងនេះ Haaland បានបង្ហើបថារូបគេគឺជាអ្នកគាំទ្រពេញទំហឹងមួយរបស់តារាសញ្ជាតិអាហ្សង់ទីន ស្របពេលរូបគេក៏បាននិយាយទៀតផងដែរថា មិនខកចិត្តនោះទេដែលខ្លួនមិនអាចបានឈ្នះពានរង្វាន់ Ballon d’Or បើទោះបីជាអាចសម្រេចបានភាពជោគជ័យធំៗជាច្រើន កាលពីរដូវកាលមុនក៏ដោយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]