Sunday, June 22, 2025
[the_ad_group id="102"]

Barca ទំនងជាចង់នាំយកអតីតគ្រូបង្វឹករបស់ខ្លួនម្នាក់ ត្រលប់មកកាន់ក្លិបជាថ្មីម្តងទៀត

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកអតីតគ្រូបង្វឹករបស់ខ្លួន និងបច្ចុប្បន្នជាអ្នកចាត់ការក្រុម Paris Saint-Germain លោក Luis Enrique ត្រឡប់មកកាន់ទឹកដី Camp Nou វិញ។

ជាការពិតណាស់ក្លិប Barca នឹងត្រូវស្វែងរកអ្នកចាត់ការថ្មីម្នាក់ ដើម្បីមកដឹកនាំក្រុមរបស់ខ្លួនវិញ បន្ទាប់ពីលោក Xavi បានធ្វើការប្រកាសជាផ្លូវការថាលោកនឹងសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិប នៅចុងបញ្ចប់រដូវកាលនេះហើយ។

គួរឲ្យដឹងផងដែរថា បើទោះបីជាឈ្មោះគ្រូបង្វឹកឆ្នើមៗមួយចំនួន ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងមកស្នងតំណែងរបស់លោក Xavi ហើយក៏ដោយ ប៉ុន្តែថ្មីៗនេះ យោងតាមសារព័ត៌មានអេស្ប៉ាញ Cadena SER បានបង្ហាញថា លោក Enrique កំពុងស្ថិតនៅក្នុងជម្រើស របស់នាយកផ្នែកកីឡា លោក Deco សម្រាប់តំណែងនេះ។

ជុំវិញការចាប់អារម្មណ៍នេះ ហាក់គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារតែ​លោក Enrique ធ្លាប់បានសាងភាពជោគជ័យជាច្រើនសម្រាប់ក្លិបយក្សកាតាឡាន់ ក្នុងអំឡុងពេលការកាន់តំណែងរបស់លោករយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៧៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]