Sunday, June 22, 2025
[the_ad_group id="102"]

Bellingham ទំនង​មិន​អាច​ជួយ​ជម្រើស​ជាតិ​​អង់គ្លេស​​នៅ​​ Nations League ដើម​ខែក្រោយ​ទេ

ខ្សែ​បម្រើ​ Bellingham ​បាន​រង​របួស​កំភួន​ជើង​ក្នុង​កំឡុង​ហ្វឹកហាត់ ដែល​​ទំនង​ជា​មិន​អាច​ជាសះស្បើយ​ទាន់​ពេល​វេលា​ ដើម្បី​ចូលរួម​ជាមួយ​អង់គ្លេស​ក្នុង​ការ​​ប្រកួត Nations League ​នា​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៤ បាន​​ទេ​។

បើ​តាម​ការ​ចេញផ្សាយ​របស់ BBC បាន​ឲ្យ​ដឹង​ថា របួស​នេះ​​​មិនទាន់​ច្បាស់​ថា​នៅពេល​ណា​ទើប​ជា​សះស្បើយ​ទេ ព្រោះ​ត្រូវ​ការ​ពិនិត្យ​បន្ថែម​។ យ៉ាង​ណា​ក្រុម​ការងារ​របស់ BBC បាន​ទទួល​ដំណឹង​បណ្ដោះ​អាសន្ន​ថា របួស​នេះ​​​រហូត​ដល់​ចុង​​ខែ​កញ្ញា ទើប​អាច​ជា​សះស្បើយ ខណៈ​ដែល​កា​រប្រកួត​ក្នុង​ពាន Nations League អង់គ្លេស​មាន​ភារកិច្ច​ក្នុង​ការ​ប្រកួត​ទល់ សាធារណរដ្ឋអៀរឡង់ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា និង​​មួយ​ប្រកួត​ទៀត​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា នឹង​​ត្រូវ​ប៉ះ ហ្វាំងឡង់ ។

​បើ​តាម​ស្ថានភាព​ទទួល​បាន និង​ពេលវេលា​ដែល​ត្រូវ​ប្រកួត​ជាក់​ស្ដែង​​ធ្វើ​ឲ្យ​​គេ​អាច​វាយ​តម្លៃ​បាន​ថា Bellingham ​នឹង​អវត្តមាន​ក្នុង​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ពាន​រង្វាន់ Nations League ខែ​ក្រោយ​នេះ​។ ជា​មួយ​​នឹង​ការ​រង​របួស​នេះ​ដែរ​ខ្សែ​បម្រើ​​វ័យ​២១​ឆ្នាំ​ផ្ទាល់​បាន​និយាយ​ថា «​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់​ជាង​​ការ​អវត្តមាន​ក្នុង​ការ​ប្រកួត​នោះ​ទេ ប៉ុន្តែ​រាងកាយ​របស់​ខ្ញុំ​វា​​បាន​ប្រាប់​ខ្ញុំ​ថា វា​ត្រូវ​ការ​ពេលវេលា​ដើម្បី​សម្រាក​ខ្លះ​បន្ទាប់​ពី​​រវល់​​​១​ឆ្នាំ​ពេញ​»។ ​​​​​​​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]