Sunday, June 22, 2025
[the_ad_group id="102"]

មិត្តរួមក្រុមជម្រើសជាតិបារាំងកីឡាករ Wesley Fofana ចេញមុខការពារ Kylian Mbappe ជុំវិញការរិះគន់ប្រធានក្រុមខ្លួន

តារាបាល់ទាត់បារាំងវ័យ ២៥ឆ្នាំ ពេលថ្មីៗនេះ បានរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពេលរូបគេមិនបានបង្ហាញវត្តមាននៅក្នុងការប្រកួតរបស់ជម្រើសជាតិបារាំង ទល់នឹងអ៊ីស្រាអែល និងជំនួបទល់បែលហ្ស៊ិក ប៉ុន្តែគេបែរជាអាចមានវត្តមានលេងឱ្យ Real Madrid ទៅវិញ។ នៅចំថ្ងៃ បារាំង ប្រកួតឈ្នះអ៊ីស្រាអែល ៤-១ ក្នុងពានរង្វាន់ UEFA Nations League អតីតខ្សែប្រយុទ្ធក្រុម Paris Saint Germain បានបង្ហាញខ្លួននៅក្លិបរាត្រីមួយកន្លែង ស្ថិតក្នុងទីក្រុង Aftonbladet ប្រទេសស៊ុយអែត។

តាំងពីខែកញ្ញាមក Mbappe បានជួបបញ្ហារបួសសាច់ដុំ នឹងបានខកខានការប្រកួតមួយចំនួនឱ្យ Real Madrid នៅក្នុងពានរង្វាន់ La Liga របស់ប្រទេសអេស្ប៉ាញ ប៉ុន្តែរូបគេបានវិលចូលប្រកួតឱ្យក្លិបការពារជើងឯកឡើងវិញ យ៉ាងឆាប់រហ័យ អំឡុងពានរង្វាន់ UEFA Champions League កាលពីថ្ងៃទី២ ខែតុលា។ កាលនោះជាពេលដែល Real Madrid រងបរាជ័យក្រោមថ្វីជើងក្រុមក្នុងលីគបារាំង Lille លទ្ធផល ១​-០។ 

បន្ទាប់មក Mbappe ក៏មានវត្តមានក្នុងការប្រកួតទល់នឹងក្រុម Villarreal ក្របខណ្ឌ La Liga ជាថ្មី បន្ទាប់ពីគេត្រូវបានដកឈ្មោះចេញពីជម្រើសជាតិបារាំងព្រោះតែខ្វះពេលវេលាក្នុងការត្រៀមខ្លួនគ្រប់គ្រាន់ ក្រោយជាពីរបួស។ រឿងទាំងនេះហើយ ធ្វើឱ្យអ្នកគាំទ្របារាំងចាប់ផ្តើមរិះគន់ខ្លាំងលើរូបគេ ថាមិនបានខ្វាយខ្វល់ពីការប្រកួតរបស់ក្រុមជម្រើសជាតិ។

កីឡាករ Fofana មិត្តរួមក្រុមជម្រើសជាតិបារាំង បានចេញមុខការពារប្រធានក្រុមខ្លួន ចំពោះបញ្ហានៃការរិះគន់លើ Mbappe។ ខ្សែបម្រើ Chelsea បាននិយាយដូច្នេះថា៖«មនុស្សគ្រប់គ្នាអាចធ្វើអ្វីតាមតែគេចង់ធ្វើ នៅពេលទំនេរ។ រឿងចូលក្លិបកម្សាន្តមិនមែនជាអ្វីដែលយើងត្រូវលើកយកមកនិយាយឡើយនៅថ្ងៃនេះ ខ្ញុំមិនធ្លាប់បានឮរឿងទាំងនេះពីមុនមកទេ។

Mbappe ជាកីឡាករបារាំងដ៏ល្អមួយរូប ដូច្នេះរឿងនេះធម្មតាទៅហើយ ប្រៀបដូចជារឿងសាធារណៈអ៊ីចឹង ហើយខ្ញុំគិតថាប្រព័ន្ធផ្សព្វផ្សាយ គឺសរសេរហួសហេតុពេក អ្នកអាចសួរ Mbappe ពីព័ត៌មានបន្ថែមបាន។»។

កីឡាករ Matteo Guendouzi ក៏ការពារ Mbappe ថាក្រុមបារាំងគ្មានបញ្ហាអ្វីជាមួយនឹងកីឡាករប្រធានក្រុមវ័យ ២៥ឆ្នាំ ឡើយ ហើយកីឡាករក្លិប Lazio ក៏បានបញ្ជាក់ថា តារាបាល់ទាត់ក្លិប Real Madrid ពិតជាស្រលាញ់ប្រទេសជាតិ ក្រុមជម្រើសជាតិបារាំងផងដែរ។ 

ដោយឡែកបច្ចុប្បន្ន ក្រុមជម្រើសជាតិបារាំង កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងលីគលំដាប់ A ពូលទី២ របស់ពានរង្វាន់ UEFA Nations League ហើយពួកគេនឹងត្រូវប្រកួតប្រជែងទល់នឹងក្រុមបែលហ្ស៊ិក ក្នុងទីក្រុងប្រ៊ុចសែល ថ្ងៃទី១៤ ខែតុលា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]