អ្នកចាត់ការក្លឹបមាន់ខ្នាយមាស Tottenham Hotspur ទម្លាយដល់ឈ្មោះក្លឹបខ្លួនស្រលាញ់គាំទ្រកាលពីនៅក្មេង ហើយនឹងមិនបាននាំឲ្យអ្នកគាំទ្រសព្វថ្ងៃរីករាយចិត្តជាមួយទេ ដ្បិតវាជាក្លឹបគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ឯណេះ។
លោក Ange Postecoglou ត្រៀមនឹងដឹកនាំក្លឹបក្នុងទីក្រុងឡុង ជួបក្លឹបរួមទីក្រុងតែមួយគឺ Arsenal នៅប្រកួតជុំទី ៦ ក្របខ័ណ្ឌ Premier League ខណៈសព្វថ្ងៃស្មើ ១៣ ពិន្ទុរៀងគ្នា ឈរលេខ ២ បណ្តោះអាសន្ន ពីក្រោមក្លឹបកំពូលតារាង Manchester City។
គ្រូវ័យ ៥៨ ឆ្នាំរៀបរាប់កន្លងទៅយ៉ាងដូច្នោះថា៖ “ខ្ញុំជាអ្នកគាំទ្រ Liverpool ដ៏ងប់ងុលម្នាក់កាលពីនោះក្មេង កាលនោះខ្ញុំស្រលាញ់ណាស់ Bill Shankly ពេញចិត្តរឿងរ៉ាវទាំងមូលរបស់ពួកគេ ជាពិសេសកាល Liverpool ជំនាន់ឆ្នាំទសវត្ស ៧០ ការលេងរបស់ពួកគេគឺមានភាពខុសប្លែកពីឥឡូវ ទាំងអស់នេះជាឥទ្ធិពលជះមកដល់ខ្ញុំ”។
គួរឲ្យដឹងថា រដូវកាលថ្មីនេះ ក្លឹបទាំងពីរខាងលើមិនទាន់ប៉ះគ្នានៅឡើយ ខណៈកាលវិភាគជើងទី ១ ដែល Spurs ត្រូវជួប Liverpool នឹងកើតឡើងនៅវេលាម៉ោង ០៩:០០ នាទីយប់ ថ្ងៃទី ១២ វិច្ឆិកា ហើយជើងទី ២ នៅថ្ងៃទី ៤ កុម្ភៈ ឆ្នាំក្រោយឯណោះ៕