Sunday, June 22, 2025
[the_ad_group id="102"]

Man United ដាក់​ឈ្មោះ​កីឡាករ ៣ រូប ចូល​បញ្ជី​ប្រុង​លក់​ចេញ​នៅ​ខែ​មករា​ខាង​មុខ

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​រាយការណ៍ កំពុង​រៀបចំ​ផែនការណ៍​លក់​ចេញ​កីឡាករ​មួយ​ចំនួន​ដោយ​ឥត​ញញើត​ដៃ ក្នុង​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ ក៏​ជា​ពេលវេលា​ដែល​ម្ចាស់​ថ្មី​លោក Sir Jim Ratcliffe អាច​ចូល​មក​កាន់កាប់​ពេញលេញ​ផង​ដែរ។

ក្រោម​ការ​ដឹកនាំ ដោយ​អ្នកចាត់ការ​លោក Erik ten Hag រដូវ​កាល​នេះ មិន​ជា​កើត​លទ្ធផល​ល្អ​ទេ ក៏​ជឿ​ថា​ត្រូវ​ចាំ​បាច់​មាន​ការ​ផ្លាស់ប្តូរ​បន្ទាន់ ហើយ​សមាសភាព​កីឡាករ​ក្នុង​ក្រុម​មួយ​ចំនួន ទំនង​ត្រូវ​លក់​ចេញ ជា​ជាង​រក្សា​បន្ត​ទៅ​ទៀត។ ចំណោម​នោះ សុទ្ធ​សឹង​ជា​តំបន់​ប្រយុទ្ធ​ទាំង ៣ រូប​តែ​ម្តង គឺ Anthony Martial, Jadon Sancho និង Antony។

ករណី​របស់ Martial កីឡាករ​បារាំង​រូប​នេះ មក​រួមរស់​នៅ Old Trafford យូរ​ណាស់​មក​ហើយ តាំង​ឆ្នាំ ២០១៥ តែ​គេ​ហាក់​មិន​រក​ឃើញ​ផ្លែផ្កា​សម្រាប់​ក្រុម​ទាល់​តែ​សោះ។ គួបផ្សំ​នឹង​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​បញ្ចប់​រដូវ​កាល​ផង អ៊ីចឹង​ការ​លក់​ចេញ​មុន ជា​ការ​សម្រេច​ចិត្ត​ត្រូវ​ដើម្បី​ប្រមូល​លុយ​មួយ​ចំនួន​ចូល​ក្លឹប។

វិល​ទៅ Sancho កីឡាករ​អង់គ្លេស​ប៉ះ​មាត់​នឹង​គ្រូ​ធំ ដែល​មិន​ទាន់​រក​ឃើញ​ដំណោះស្រាយ ហើយ​ចុងក្រោយ​កីឡាករ​ប្រេស៊ីល Antony ដ្បិត​មាន​រឿង​អាស្រូវ ដោះស្រាយ​ហើយ​មែន តែ​មើល​ទម្រង់​លេង​វិញ គឺ ចប់ ត្រង់​មិន​ទាន់​រក​បាន​គ្រាប់​បាល់ ឬ​សូម្បី​តែ​ការ Assist មួយ​ផង​នោះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]