Monday, June 23, 2025
[the_ad_group id="102"]

Chelsea អាចចំណាយច្រើនលើការផ្ទេរ Osimhen ក្រោយមេធំ Napoli និយាយរឿងតកុងត្រាថ្មី

ក្លិប Chelsea ប្រឈមនឹងឧបសគ្គចំពោះការត្រៀមនាំយកខ្សែប្រយុទ្ធ Victor Osimhen មកចូលក្រុម។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ត្រូវបានគេជឿថា ជាគោលដៅរបស់ក្លិបតោខៀវជាយូរមកហើយ។

ប៉ុន្ដែ Osimhen អាចនឹងត្រៀមបន្ដកិច្ចសន្យាថ្មីជាមួយក្លិបបច្ចុប្បន្នរបស់គេ Napoli។ ប្រធានក្លិប Aurelio De Laurentiis បានបញ្ជាក់ចំពោះរឿងនេះ ប្រាប់ទៅអ្នកសារព័ត៌មាន កាលពីថ្មីៗនេះ។

លោកបាននិយាយថា៖ “សម្រាប់ Osimhen ពេលនេះយើងស្ថិតនៅក្នុងដំណាក់កាលចុះកុងត្រា ដែលត្រូវបានពន្យាពេលតាំងពីរដូវក្ដៅមក”។

នៅពេលដែលស៊ីញ៉េកុងត្រាថ្មី តម្លៃផ្ដាច់កុងត្រារបស់ Osimhen អាចនឹងមានការកើនឡើង ប្រមាណ១០០លានផោន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]