Monday, June 23, 2025
[the_ad_group id="102"]

អស់​ពី Barcelona ឥឡូវ AT Madrid មួយ​ទៀត​ហើយ ដាក់​ចិត្ត​ចង់​បាន Greenwood

ក្លឹប​ក្រហម​ស​អេស្ប៉ាញ Atletico Madrid ត្រូវ​បាន​រាយការណ៍​កំពុង​ដាក់​សំណើ​ចង់​ចុះ​ហត្ថលេខា​នាំ​យក Mason Greenwood ចេញ​ពី​ក្លឹប​អាណាព្យាបាល Manchester United បន្ទាប់​ឃើញ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ឲ្យ​ក្លឹប Getafe ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង នៅ​ឯ​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ

បុរស​វ័យ ២២ ឆ្នាំ រីករាយ​នឹង​ការ​ត្រលប់​មក​ទីលាន​ជា​ថ្មី ក្រោយ​ទទួល​បាន​ការ​ផ្តល់​ឱកាស​ពី​ក្លឹប Getafe។ ដ្បិត​ខកខាន​ចូល​ទីលាន ១៨ ខែ ដោយសារ​រឿង​អាស្រូ.វ​នៅ​ខាង​ក្រៅ តែ​បក​មក​វិញ កីឡាករ​អង់គ្លេស​នៅ​តែ​អាច​ធ្វើ​បាន​ល្អ ត្រង់​រក​បាន ៥ គ្រាប់ Assist ៤ ហើយ​ជូន​ក្លឹប​អេស្ប៉ាញ។

បើ​តាម​សារព័ត៌មាន Marca ចុះ​ផ្សាយ ឥឡូវ​ថែម​ក្លឹប​ថ្មី​មួយ​ទៀត​ចង់​បាន​ Greenwood គឺ​ជា Atletico Madrid ដែល​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Diego Simeone ហាក់​ពេញចិត្ត​គុណភាព​កីឡាករ​វ័យ ២២ ឆ្នាំ​ជា​ខ្លាំង តែ​រង់ចាំ​ការ​ចរចា​ដាក់​តម្លៃ​ស្នើ ចាំ​អ៊ុត​មើល​បន្ត​ទៀត។

ដ្បិត​អី​កន្លង​ទៅ​នេះ ក៏​មាន​ដំណឹង​ក្លឹប​រួម​លីគ​ធំៗ​ផ្សេង​ទៀត ដូច Barcelona, Valencia និង Real Sociedad ក៏​ពេញចិត្ត​កីឡាករ​ជំនាញ​ក្រឡុក​តំបន់​ស្លាប​ខាង​លើ​ដូច​គ្នា។ តម្លៃ​ផ្តល់​ឲ្យ​ចុងក្រោយ​ចេញ​ពី​អ្នក​មាន​បុណ្យ​គឺ ៤០ លាន​ផោន ដូច្នេះ AT ក៏​ត្រូវ​ចាយ​ល្បាក់​ប្រហែល ឬ​លើ​នោះ​ទើប​អាច​សង្ឃឹម​ទៅ​រួច៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]