Saturday, June 21, 2025
[the_ad_group id="102"]

Lutton Town យក​បាន​ខ្សែ​ការពារ​ស្លាប​ជប៉ុន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

ក្លឹប​អង់គ្លេស Lutton Town បាន​ប្រកាស​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ការពារ​ស្លាប Daiki Hashioka ​ពី​ក្លឹប​បែលហ្សិក Sint-Gruiden ដែល​បុរស​វ័យ ២៤ ឆ្នាំ​រូប​នេះ អាច​កត់​ឈ្មោះ​ចូល​ជា​កីឡាករ​ជប៉ុន​ដំបូង​បង្អស់​ហើយ​មក​ចូលរួម។

Hashioka ស្ថិតិ​រដូវ​កាល​កំពុង​បង្ហាញ​ឲ្យ​ក្លឹប​ចាស់ ត្រង់ ១៨ ប្រកួត គេ​ក៏​រក​បាន ២ គ្រាប់​និង Assist ២ លើក​ផង​ដែរ ហើយ​បើ​តាម​ការ​ឲ្យ​ដឹង​ចេញ​ពី​សាមី​ខ្លួន​ផ្ទាល់៖ “តែងតែ​ជា​ក្តី​ស្រមៃ​សម្រាប់​ខ្ញុំ ក្នុង​ការ​ប្រកប​អាជីព​នៅ Premier League ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​មក​ចូលរួម​ទី​នេះ ហើយ​ក៏​មិន​អាច​ទន្ទឹង​រង់ចាំ​នឹង​ថ្ងៃ​នោះ​មក​ដល់”។

គេ​បន្ត៖ “ភាព​រឹងមាំ​របស់​ខ្ញុំ គឺ​កំពុង​បោះជំហាន​ទៅ​មុខ ការ​ប្រជែង​មួយ​ទល់​មួយ ខ្ញុំ​ចូលចិត្ត​ការ​រត់​ច្រើន ខ្ញុំ​ទើប​តែ រក​បាន ២ គ្រាប់​ទេ​រដូវ​កាល​នេះ អ៊ីចឹង​ចង់​ស្វែងរក​គ្រាប់​បាល់​បន្ថែម​ទៀត”។ នេះ​គេ​បាន​ពិនិត្យ​សុខភាព ស៊ីញ៉េ​កុងត្រា ចុះ​ថតរូប​ផ្លូវការ​រួចរាល់​អស់​ហើយ ដោយ​រង់ចាំ​តែ​ការ​ប្រកួត​មក​ដល់ អាច​សម្រាប់​ជុំ​បន្ទាប់​នា​ថ្ងៃ​សៅរ៍ ទល់​ក្លឹប​ម្ចាស់ផ្ទះ Newcastle។

គួរ​ឲ្យ​ដឹង​ដែរ​ថា Hashioka ដែល​លេង​ចំ​តួនាទី​ហ្សីន ការពារ​ស្លាប​ស្តាំ គេ​ប្រកប​អាជីព​ដំបូង​បង្អស់​នៅ​ក្លឹប​ប្រទេស​កំណើត Urawa Red Diamons កាល​នោះ ៧៤ ប្រកួត មុន​ផ្ទេរ​ខ្ចី​ជើង មក​ក្លឹប​បែលហ្សិក ហើយ​ចូលរួម​ផ្តាច់​កុងត្រា​ពេញ​លេញ​ក្នុង​ឆ្នាំ ២០២២ តែ​ម្តង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]