Monday, June 23, 2025
[the_ad_group id="102"]

Mourinho កំពុងចាប់អារម្មណ៍ទៅដឹកនាំក្រុម Bayern ក្រោយ​សំងំ​រៀនភាសាអាល្លឺម៉ង់

លោក Jose Mourinho កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការទៅជំនួសតំណែងរបស់លោក Thomas Tuchel ដែលកំពុងរងសម្ពាធនៅក្នុងក្លិប Bayern Munich ។

ជាក់ស្តែងអនាគតរបស់លោក Tuchel បច្ចុប្បន្ន ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យកាន់តែខ្លាំងឡើង បន្ទាប់ពីលោកបានដឹកនាំក្រុមប្រកួតចាញ់ Bayer Leverkusen ដោយលទ្ធផល ៣–០ ដែលធ្វើឲ្យមានគម្លាតពិន្ទុកាន់តែច្រើន ពីកំពូលតារាងលីគ។

ឥឡូវនេះវាហាក់ដូចជា Mourinho ហាក់កំពុងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលយកការងារនេះ ប្រសិនបើ Tuchel ត្រូវបានបណ្តេញចេញ ដោយយោងតាមសារព័ត៌មាន The Bild ថែមទាំងរាយការណ៍ថាបុរស​រហ្សនាម​ Special One កំពុងចាប់ផ្តើមរៀនភាសាអាល្លឺម៉ង់ហើយ។

រំលឹកផងដែរថា លោក Mourinho ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅប្រទេសព័រទុយហ្គាល់ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ហើយបច្ចុប្បន្ននេះ លោកហាក់កំពុងចង់បន្ថែមភាពជោគជ័យរបស់ខ្លួន នៅក្នុងទឹកដីអាល្លឺម៉ង់ទៀត ៕

ជម្រាបជូនទៀតថា គ្រូបង្វឹកវ័យ ៦១ ឆ្នាំរូបនេះ ត្រូវបានក្លិប AS Roma សម្រេចបញ្ចប់តំណែងជាអ្នកចាត់ការក្រុម កាលពីពាក់កណ្តាលខែមករា បន្ទាប់ពីចាយពេលអស់ ២ឆ្នាំកន្លះជាមួយក្លិប Serie A៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]