ក្លឹប Manchester United បានយកឈ្នះនៅវគ្គ ១៦ ក្រុមចុងក្រោយ ឬជុំទី ៥ FA Cup ទៅលើក្លឹប Nottingham Forest តាមរយៈលទ្ធផល ១-០ ជាគ្រាប់បាល់សម្រេចបានចេញពី Casemiro។ ការឈ្នះរបស់ពួកគេសម្រេចឲ្យក្លឹបដឹកនាំដោយអ្នកចាត់ការលោក Erik ten Hag ឡើងទៅវគ្គបន្ទាប់ ត្រូវជួប Liverpool។
នេះ United បានឡើងមកដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ចំនួន ៤៨ លើក វាជាតួលេខច្រើនជាងបណ្តាក្លឹបណាៗទាំងអស់នៅអង់គ្លេស ត្រង់កន្លងមកពួកគេស្មើកំណត់ត្រានឹងក្លឹប Everton ធ្វើបាន ៤៧ លើកប៉ុណ្ណោះ។ ម្ល៉េះវារាប់ជាការកត់ត្រាថ្មី ហើយក៏ពិបាកនឹងមានអ្នកតាមទាន់ ជាក់ស្តែងដូចស្ករគ្រាប់ខៀវ ពិតជាពិបាកនឹងរំកិលមកដល់ចំណុចខាងលើ។
រំឭកដែរថា United ឈ្នះ FA Cup ១២ លើក ច្រើនជាងគេបង្អស់លំដាប់ទីពីរ នៅពីក្រោយឈ្មោះ Arsenl មាន ១៤ លើក។ ចំណែកហង្សក្រហម ដែលត្រូវប៉ះបិសាចពេលខាងមុខនោះ ឈរលេខរៀងទី ៣ មានជ័យជម្នះជើងឯកពានក្នុងស្រុកអង់គ្លេសខាងលើ ចំនួន ៨ លើកផងដែរ។
គួរឲ្យដឹងលទ្ធភាពលើកពានរង្វាន់នៅរដូវកាល ២០២៣/២៤ សម្រាប់ក្លឹបម្ចាស់ដី Old Trafford សេសសល់តែ Premier League និង FA Cup ខណៈលីគកំពូលយើងសឹងតែមិនហ៊ានរាប់ ដ្បិតបច្ចុប្បន្នពួកគេឈរលេខរៀងទី ៦ ដាច់ ១៦ ពិន្ទុឯណោះ ធៀបក្លឹបកំពូលតារាង តែបើ FA Cup គឺអាចចាំអ៊ុតមើល៕