Tuesday, June 24, 2025
[the_ad_group id="102"]

Man Utd កំពុងទារតម្លៃខ្លួនមិនតិចជាង ៥០លានអឺរ៉ុបសម្រាប់ Greenwood នៅរដូវក្តៅខាងមុខ

ក្លិបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថា កំពុងទាមទារតម្លៃខ្លួនប្រមាណ ៥០លានអឺរ៉ូ (៤២,៧លានផោន) សម្រាប់កីឡាករគោលដៅរបស់ក្លិប Barcelona កីឡាករ Mason Greenwood នៅរដូវក្តៅខាងមុខនេះ។

ជាការពិតណាស់ Greenwood កំពុងចំណាយពេលមួយរដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប La Liga ជាមួយ Getafe បន្ទាប់ពីក្លិប Man United បានសម្រេចចិត្តបើកផ្លូវឲ្យកីឡាករសញ្ជាតិអង់គ្លេស ដើរចេញពីទឹកដី Old Trafford ក្រោយជួបរឿងអាស្រូវ។

ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារតែបានមើលឃើញពីការបង្ហាញសមត្ថភាពដ៏ល្អរបស់ Greenwood វាត្រូវបានគេយល់ថាក្លិប Barca កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និងថែមទាំងបានចាត់ទុកគេថាជាគោលផ្ទេរដ៏សំខាន់មួយ នៅទីផ្សារខាងមុខនេះផងដែរ។

ហើយយ៉ាងណាមិញ យោងតាមរបាយការណ៍ពី Marca ឥឡូវនេះ បានអះអាងថា ក្លិប Man Utd កំពុងបើកចំហរឱកាសក្នុងការលក់ Greenwood ចេញ ប៉ុន្តែបានទាមទារតម្លៃខ្លួនមិនតិចជាង ៥០លានអឺរ៉ូនោះឡើយ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]