ការប្រកួតគូរមិត្តភាពអន្តរជាតិដ៏កក្រើកដែលធ្វើឡើងនៅថ្ងៃអាទិត្យទី២៨ខែមេសានេះនៅម៉ោង១រសៀលនៅលើកញ្ចក់ទូរទស្សន៏PNNដែលជាគូរសងសឹករវាងកីឡាករខ្មែរ ឈឿង ល្វៃ ទល់នឹងកីឡាករថៃគឺ កងចក្រ បំបៅអ៊ីន ក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម។ ដែលអ្នកទាំងពីរជាដៃគូរចាស់ធ្លាប់ជួបគ្នារួចមកហើយនឹងប៉ះគ្នាសារជាថ្មីម្តងទៀតនៅលើសង្វៀន។
ខណៈកាលពីការប្រកួតលើកមុនកីឡាករខ្មែរចាញ់ភាគីខាងថៃដោយ កងចក្រ ផ្តួល ឈឿង ល្វៃ រហូតដល់របួសដៃនៅទឹកទី៣។ ប៉ុន្តែមួយរយៈក្រោយមកនេះ ឈឿង ល្វៃ បានចូលរួមក្នុងកម្មវិធីប្រកួតធំៗជាច្រើនជាមួយនឹងលទ្ធផលឈ្នះនិងមិនទាន់ចាញ់ម្តងនោះទេ។
ក្នុងការប្រកួតនៅប៉ុន្មានថ្ងៃខាងមុខនេះយើងទាំងអស់គ្នានឹងរង់ចាំមើលថាតើ ឈឿងល្វៃនឹងសងសឹក កងចក្រ បានដែររឺទេ?