Saturday, June 21, 2025
[the_ad_group id="102"]

PSG ត្រៀមនាំយកសមាជិកថ្មី ជំនួសកន្លែង Neymar ដែលទើបផ្លាស់ទៅអារ៉ាប៊ី សាអ៊ូឌីត

Paris Saint-Germain ត្រូវបានរាយការណ៍ថា ខិតកៀកក្នុងការចុះហត្ថលេខាផ្ទេរកីឡាករ Randal Kolo Muani ពីក្លិប Eintracht Frankfurt បន្ទាប់ពីឈានដល់ការព្រមព្រៀងជាមួយខ្សែប្រយុទ្ធរូបនេះ។ យោងតាមប្រភពពី Footmercato បានរាយការណ៍ថា ក្លិបជើងឯក Ligue 1 បានសម្លឹងឃើញកីឡាករបារាំងរូបនេះ បន្ទាប់ពី Neymar បានចាកចេញពីទីក្រុងប៉ារីសទៅចូលរួមក្លិប Al Hilal។

PSG បាននាំយក Ousmane Dembele, Goncalo Ramos និង Marco Asensio មកពង្រឹងតំបន់ប្រយុទ្ធ នៅក្នុងរដូវក្ដៅនេះ ប៉ុន្ដែពួកគេនៅចង់បានកីឡាករបន្ថែមទៀតដើម្បីឱ្យកាន់តែមានការប្រកួតប្រជែង។ ប្រភពខាងលើបានអះអាងថា ក្លិបយក្សបារាំង បានឈានដល់ការព្រមព្រៀងផ្ទាល់ខ្លួន ជាមួយ Kolo Muani ដែលត្រៀមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ នៅទឹកដី Parc des Princes៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]