ក្រោយខកខានរយៈពេល២៦ឆ្នាំ ការប្រកួតពានរង្វាន់ Copa Interamericana បានត្រលប់មកវិញជាលើកដំបូងក្នុងឆ្នាំ២០២៤ ដោយក្រុម Inter Miami របស់ Lionel Messi នឹងត្រូវជួបក្រុមរបស់ Marcelo ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ពីរក្រុមដែលឈ្នះជើងឯករបស់ CONCACAF គឺម្ចាស់ពាន Champions League និង Leagues Cup និងពីរក្រុមទៀតដែលឈ្នះជើងឯករបស់ CONMEBOL គឺម្ចាស់ពាន Copa Libertadores និង Copa Sudamericana នឹងទទួលបានកៅអីប្រកួតវគ្គ៤ក្រុមចុងក្រោយ។
ហើយក្រុម Inter Miami ជាម្ចាស់ជើងឯក Leagues Cup នឹងត្រូវជួប Fluminense ដែលទើបតែគ្រងជើងឯក Libertadores ខណៈ ម្ចាស់ជើងឯក Champions League, Leon នឹងតតាំងជាមួយ Liga de Quito ដែលម្ចាស់ជើងឯក Copa Sudamericana។
នេះអាចជាឱកាសជួបគ្នា ជាថ្មីរបស់អតីតតារាឆ្នើម Barcelona ដូចជា Messi, Sergio Busquets និង Jordi Alba ក្នុងការជួបតតាំងអតីតគូប្រជែង El Clasico គឺអតីតខ្សែការពារស្លាបឆ្វេងរបស់ Real Madrid, Marcelo ក្នុងការដណ្ដើមកៅអីផ្ដាច់ព្រ័ត្រ Copa Interamericana៕