Monday, June 23, 2025
[the_ad_group id="102"]

Man City មាន ៧៦,៣ភាគរយ ឈ្នះ EPL រីឯ Arsenal មានត្រឹមតែ ២៣,៦ភាគរយ​ ប៉ុណ្ណោះ

ខ្សែការពារ Joško Gvardiol រកបាន២គ្រាប់ម្នាក់ឯង រួមជាមួយ Phil Foden និង Julián Álvarez សម្រេចបាន១គ្រាប់ម្នាក់ ដើម្បីជួយក្រុមមេឃខៀវទទួលបាន៣ពិន្ទុ ពី Fulham យ៉ាងស្រួល នៅកីឡដ្ឋាន Craven Cottage។
 

៣ពិន្ទុបន្ថែម បានជួយក្រុម Man City ឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេស ជំនួសគូប្រជែង Arsenal វិញ និងថែមទាំងមានគម្លាត២ពិន្ទុនាំមុខថែមទៀត។ ឆ្លងកាត់៣៦ប្រកួតដូចគ្នា ក្រុមលោក Guardiola រកបាន៨៥ពិន្ទុ ស្របពេលក្រុមលោក Makel Arteta មាន៨៣ពិន្ទុ។
 

ស្របពេលការប្រកួតសល់២លើកទៀតនឹងបញ្ចប់រដូវកាល ២០២៣-២៤ ក្រុមហ៊ុនស្ថិតិកីឡា Opta វាយតម្លៃថាក្រុម Man City ដែលមាន២ពិន្ទុនាំមុខផងនោះ មានភាគរយឈ្នះ EPL ដល់ទៅ៧៦,៣ភាគរយ ខណៈ Arsenal មានតែ ២៣,៦ភាគរយប៉ុណ្ណោះ។ ការវាយតម្លៃនេះ ធ្វើឡើងមុនពេល កាំភ្លើងធំត្រូវតតាំង Manchester United នៅយប់ថ្ងៃទី១២ ខែឧសភានេះ។
 

ប្រសិនបើ Arsenal ទទួលបានលទ្ធផលវិជ្ជមានទល់ Man Utd នៅជំនួបលីគសប្តាហ៍ទី៣៧ នះមានន័យថា Man City នឹងក្លាយជាជើងឯកតែម្តងប្រសិនបើពួកគេរកបាន៣ពិន្ទុបន្ថែមទៀត នៅពេលជួប Tottenahm Hotspur នៅរាត្រីថ្ងៃទី១៤ ខែឧសភា សម្រាប់ជំនួបទី៣៧ដូចគ្នា។
 

Liverpool អស់ឱកាសប្រជែងពានលីគកំពូលអង់គ្លេសរដូវកាលនេះទៅហើយ ក្រោយពេល Man City ឈ្នះ Fulham។ ៣៦ប្រកួត ហង្សក្រហមរកបាន៧៨ពិន្ទុ តាមពីក្រោយ Man City ដល់ទៅ៧ពិន្ទុ ខណៈការប្រកួតសល់តែ២លើក។
 

Burnley ក្លាយជាក្រុមទី២ បន្ទាប់ពី Sheffield United ដែលត្រូវធ្លាក់ទៅ Championship រដូវកាលក្រោយ បន្ទាប់ពីពួកគេចាញ់ Spurs ២-១។ ចំណែក Luton Town មានឱកាសស្តួចស្តើងបំផុត ដើម្បីបន្តនៅលីគកំពូល​រដូវកាលក្រោយ បន្ទាប់ចាញ់ West Ham ៣-១ នៅជំនួបសប្តាហ៍ទី៣៧។
 

Luton ស្ថិតនៅលេខរៀងទី១៨ មាន២៦ពិន្ទុ តាមពីក្រោយ Nottingham Forest ៣ពិន្ទុ។ ទោះសល់១ប្រកួតចុងក្រោយ ប៉ុន្តែ Luton មានសំណល់គ្រាប់បាល់ចាញ់ Forest ដល់ទៅ១២គ្រាប់ឯណោះ ដែលធ្វើឱ្យពួកគេស្ទើតែគ្មានឱ្យក្នុងការគេចពីតំបន់កាត់ចោល។ ជំនួបចុងក្រោយ Luton ជួប Fulham ស្របពេល Forest ប៉ះ Burnley៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]